ថ្ងៃទី0៧ ខែ០៥ ឆ្នាំ២០១៣
ឱកាសនៃការប្រកួតប្រជែងមិនស្មើរគ្នា សំរាប់គំលាតរវាងមនុស្សរស់ នៅក្នុងសង្គមដែលពោពេញ ដោយភាពអយុត្តិធម៌ និងនាំអោយសង្គមស្ថិននៅក្នុងហានិភ័យខ្ពស់ ខណៈការអត់ទ្រាំនឹងភាព អយុត្តិធម៌មានដែនកំណត់។
ថ្ងៃទី0៦ ខែ0៥ ឆ្នាំ២០១៣
មនុស្សល្ងង់ បង្កើតទ្រឹស្តីការពារ ភាពកំសាក និងសេចក្តីភ័យខ្លាចរបស់ខ្លួន ហើយរស់នៅជាមួយនឹងភាពភ័យខ្លាច សូម្បីតែស្រមោលខ្លួនឯង បន្ទាប់មកសាបព្រោះទ្រឹស្តីនេះដើម្បីការពារ និងបញ្ជាក់ថាទ្រឹស្ត្តីខ្លួនពិតជាគិតបានត្រឹមត្រូវ ហើយមនុស្សល្ងង់ដ៏ទៃផ្សេងទៀតដែលមានគំនិតដូចគ្នាក៏សាបព្រោះទ្រឹស្តីនេះទៅក្នុងសង្គម។
មនុស្សឆ្លាត បង្កើតទ្រឹស្តី ដើម្បីគ្រប់គ្រប់មនុស្ស(ទ្រឹស្តីមានល្អ មានអាក្រក់) តែមនុស្សដែលត្រូវគេគ្រប់គ្រង់ខ្លះ បើអ្នកគ្រប់គ្រង់មានទ្រឹស្តីល្អ នោះគេនឹងស្រប់តាម តែបើអ្នកគ្រប់គ្រង់នោះមានទ្រស្តីមិនល្អគេនិងបង្កើតទ្រឹស្តីមួយ អោយរួចផុតពីការគ្រប់គ្រង់នោះ ហើមនុស្សល្ងង់គឺនឹងបង្កើតទ្រឹស្តី យករូចខ្លួនហើយទ្រាំរស់នៅក្រោមការគ្រប់គ្រង់នោះ!
ថ្ងៃទី២៦ ខែ0៤ ឆ្នាំ២០១៣
មនុស្សល្ងង់ រមែងត្រូវបានគេបោក ដោយសារមនុស្សល្ងង់ទាំងនោះ មើលមនុស្សតែសំបកក្រៅ។
ឆ្លាត ឬល្ងង់ វាអាស្រ័យលើការកំណត់ដោយជាក់លាក់លើការប្រព្រឹត្តិជាសាធារណៈ ឬអសាធាណៈរបស់បុគ្កលដែលជាអ្នកបោក!
ថ្ងៃទី២៣ ខែ0៤ ឆ្នាំ២០១៣
ការសង្ងំយកសុខរបស់អ្នក វាមិនមែនជាសេចក្តីសុខ ពិតប្រាកដដែលអ្នកចង់បានឡើយ តែវាជាអន្តរាយដែលកំពុងរងចាំអ្នកនៅលើផ្លូវដែលអ្នកកំពុងដើរ។ ចូរកុំអោយមានពាក្យស្តាយក្រោយកើតឡើងចំពោះ បើអ្នកអាចបង្ការវាបាន។
ថ្ងៃទី២២ ខែ0៤ ឆ្នាំ២០១៣
កំណាព្យខ្ញុំតែង គំនិតខ្ញុំចែង តំណែងអ្នកថា
ឆ្គាំឆ្គងពាក្យពេជ្រ ត្រូវខុសត្រង់ណា សូមអ្នកមេត្តា
ប្រណីសន្តោស។
បើគំនិតខ្ញុំខុស ពិតបានជ្រុលជ្រោះ លួសលើអ្នកណា
ខ្ញុំសូមក្រាបពិត ចិត្តថ្វាយវន្ទា សូមអ្នកមេត្តា ស្តីថាតាមត្រង់។
ថ្ងៃទី១៥ ខែ0២ ឆ្នាំ២០១៣
ពេលខ្លះភាពអស្ចារ្យ ដែលអ្នកកំពុងគិតវាមិនបានជម្រុញអោយជោគជ័យសំរាប់ការប៉ងប្រាថ្នារបស់អ្នកឡើយ តែភាពសាមញ្ញ ដែលអ្នកមិនបានអោយតំលៃនោះទៅវិញទេដែលសម្រេចបំណងប្រាថ្នារបស់អ្នក។
ថ្ងៃទី0៧ ខែ0២ ឆ្នាំ២០១៣
បើអ្នកខ្ទប់ឆន្ទៈរបស់អ្នកដោយសារ សំពាតពីបុគ្គលដ៏ទៃ ឬសង្គមរបស់អ្នក ហើយអ្នកបែជាព្យាយាមធ្វើអ្វីដែលអ្នកមិនពេញចិត្ត នោះមានន័យថា អ្នកនឹងលែងជាបុគ្គលដែលបំរើអោយខ្លួនឯងទៀតនៅថ្ងៃណាមួយមិនខាន ហើយមិនយូរប៉ុន្មានឆន្ទៈរបស់អ្នកនឹងបាត់បង់ ហើយអ្នកនឹងក្លាយជាអ្នកដើរតាមផ្លូវដែលគេបានកំណត់ជោគវាសនាអ្នកដោយប្រាកដ។ អ្នកគួរប្រើ ឆន្ទៈ និងសេរីភាពរបស់អ្នកដែលមានកំណត់ដោយច្បាប់ធម្មជាតិ និងសង្គម ដើម្បីសម្រេចជោគវាសនាអ្នក ឬក៏។
ថ្ងៃទី១៦ ខែ0១ ឆ្នាំ២០១៣
ជាតិសាសមួយប្រសិនបើ ក្រុមជាតិសាសនោះ បង្រៀនសមាជិកខ្លួន អោយភ័យខ្លាច អោយសម្ងំយកសុខ យកចំណេះដូរបាយ សមាជិកបោះឆន្ទះខ្លួនចោកដោយការបង្ហាញ គិតប្រយោជន៍ខ្លួនជាធំ នោះមានន័យថា មិនយូឡើយជាតិសាសនោះកំពុងតែដើរទៅរកផ្លូវអន្តរាយ។ តួយ៉ាងដូចពាក្យដែលគេនិយមប្រើបំផុតនៅក្នុងសម័យអន្តរកាល សំរាប់ជាតិសាស មួយគឺ ពាក្យថា ដាំដើមគរ ពាក្យនោះហើយ ដែលដឹកនាំអោយជាតិសាសនោះស្ទើតែស្លាប់ដាច់ពូជ។ នោះហើយការគិតតែពីប្រយោជន៍រៀងៗខ្លួន តែលទ្ធផលគឺបែបនេះ។ យ៉ាងណាម៉ិញនៅក្នុងសម័យសាកលភាវូន័យកម្មនេះក៏ដូចគ្នាដែរ មនុស្សនៅក្នុងសង្គមខណៈដែលខ្លូនជាកោសិកា សង្គមដែលសំខាន់បំផុត បែជានៅបន្តគិតគំនិតបំផ្លាញខ្លួនឯងបែបនេះ លទ្ធផលនៃសម័យអន្តរកាល នឹងបន្តកើតឡើងនៅក្នុងអណាគតរបស់មនុស្សសម័យនេះទៀតជាមិនខាន។
ថ្ងៃទី៣១ ខែ១០ ឆ្នាំ២០១២
សង្គម គឺជាដុំមួយដ៏សែនធំហើយមានរូបរាងមិនច្បាស់លាស់ និងមានទម្ងន់ដ៏សែនធ្ងន់ ប៉ុន្តែសង្គមគឺជាដុំមួយដែលមានរាងច្បាស់លាស់ និងមានទម្ងន់ធម្មតា ទាំងនេះ គឺពឹង ផ្អែកទាំងស្រុងទៅលើមនុស្សដែលជាអ្នករស់នៅក្នងសង្គម ព្រោះសង្គមនឹងមិនមានទេ ប្រសិនបើគ្មានមនុស្សរស់នៅ។ មនុស្ស គឺជាធាតុផ្សំយ៉ាងសំខាន់ដែលមិនអាចខ្វះបានសំរាប់សង្គម។ យ៉ាងណាម៉ិញ ប្រសិនបើមនុស្សរស់នៅក្នុងសង្គមមិនបានយកចិត្តទុកដាក់គិតគូរពីសង្កមដែលខ្លួនរស់នៅនោះទេ នោះមានន័យថា ដុំដ៏សែនធំហើយដែលមានទម្ងន់ដ៏សែនធ្ងន់នឹងចាប់ផ្តើមសង្កត់ទៅលើមនុស្សដែលរស់នៅក្នុងសង្គមនោះ។ ដូច្នេះ តើមនុស្សដែលរស់នៅក្នុងសង្គម គូរគិតថាខ្លួនត្រូវចាប់ផ្តើមគិតពីសង្គមផងហើយគិតពីខ្លួនឯងផង ឬក៏មិនចាំបាច់គិតពីសង្គមហើយគិតអំពីតែខ្លួនឯង។
ថ្ងៃទ២៥ ខែ១០ ឆ្នាំ២០១២
ប្រវត្តិសាស្ត្រជ្រាំដែល នឹងកើតឡើងនៅក្នុងសម័យសាកលភាវូនីយកម្មនេះ សម្រាប់ក្រុមមនុស្សមួយក្រុម ដែលបោះបង់ចោលប្រវត្តិសាស្ត្ររបស់ខ្លួន នៃការហែកហួរគ្នាដើម្បីបំរើអោយមហិច្ចតារៀងៗខ្លួននាពេលកន្លងទៅ។ ដូច្នេះនៅមិនទាន់ហួសពេលទេ សំរាប់ក្រុមមនុស្សទាំងនោះ ក្នុងការសិក្សាស្វែងយល់សម្រាប់ថ្ងៃខាងមុខ ថាតើនឹងអាចទៅរូចដែររឺទេ សម្រាប់ប្រវត្តិសាស្ត្រជ្រាំដែលទាំងនោះ នៅក្នុងសង្គមដែលខ្លួនកំពង់រស់នៅ។ ចូរអ្នកចាំថា មិនមានមនុស្សក្រុមណាមួយដែលបោះបង់ចោល មហិច្ចតារបស់ពួកគេនោះទេ។ ប្រវត្តិសាស្ត្រ គឺបានបង្ហាញអ្នកអោយឃើញយ៉ាងច្បាស់ថា តើមានក្រុមមនុស្សណាមួយដែលព្រមបោះបង់ចោល មហិច្ចតារបស់ពួកគេ ដូច្នេះតើក្រុមមនុស្សដែលកំពុងប្រឈមនឹងហានិភ័យគូរគិតយ៉ាងដូចម្តេច? ឬបន្តហែកហួរគ្នាបើកដៃអោយក្រុមមនុស្សដែលរងចាំឱកាស ដើម្បីលេបត្របាក់ក្រុមរបស់អ្នក?
ថ្ងៃទី២៣ ខែ១០ ឆ្នាំ២០១២
សម្តីសរជាតិ មាយាទសរពួជ! តម្លៃរបស់មនុស្សគឺស្ថិតនៅលើមនុស្សដែលរស់នៅ ជុំវិញអ្នកជាអ្នកកំណត់ មិនមែនខ្លួនឯងនោះទេ ហើយតម្លៃដែលអ្នកអាចទទួលបានលុះត្រាតែ អ្នកចេះអោយតម្លៃអ្នកដ៏ទៃ ទៅតាមការប្រព្រឹត្តរបស់គេ ដោយសុភក្រវិនិច្ឆ័។ បើអ្នករស់ នៅក្នុងអំបូរមនុស្សតែមួយដូចគ្នា ហើយអ្នកបែជាមើលងាយទៅវិញនោះ នោះស្មើនឹង អ្នកមើលងាយមើលថោកខ្លួនឯងយ៉ាងដូច្នេះដែរ។
ថ្ងៃទី២២ ខែ១០ ឆ្នាំ២០១២
នាទីចុងក្រោយ ហើយក៏ជាលេសសំរាប់នាទី នៃចាប់ផ្តើមការផ្សះផ្សា បង្រួប បង្រួម សាមគ្គី សំរាប់ក្រុមមនុស្សមួយក្រុមដែលកំពុងប្រឈមនឹងបញ្ហាដូចគ្នា ក៏ប៉ុន្តែបើនាទី ចុងក្រោយ ហើយវាជាលេសដ៏ប្រសើបំផុត សំរាប់នាទីចាប់ផ្តើមការផ្សះផ្សាបង្រួបបង្រួម សាមគ្គី សំរាប់ក្រុមមនុស្សដែលមានបញ្ហាដូចគ្នានោះ នោះពេលវេលាដ៏សាកសមនឹងក្លាយជា សត្រូវ បំផ្លាញក្រុមមនុស្សទាំងនោះអោយអន្តរាយមិនខាងឡើយ។
ការពិត ឬក្លែងក្លាយ ដែលបង្ហាញឡើងដោយចំណេះដឹងរបស់អ្នក ដែលបានសិក្សា ស្វែងយល់ពីគ្រប់មជ្ឈដ្ឋានប្រកបដោយហេតុផល រឺមិនហេតុផល គឺអាចអោយតំលៃបាន តែនៅក្នុងលក្ខខណ្ឌ នៃពេលវេលាកំណត់តែប៉ុណ្ណោះ។ ដូច្នេះទស្សនៈខ្លះ គឺពិតជាគំនិតដ៏ប្រសើរក្នុងការអនុវត្តន៍សំរាប់មនុស្ស នៅពេលដែលមនុស្សភាគច្រើនគិតថា មានប្រយោជន៍ តែប្រសិនបើមនុស្សគិតថា ទស្សនៈមួយវាមិនឆ្លើយតបសំរាប់ប្រយោជន៍របស់ពួកគេទេនោះ វានឹងគ្មានប្រយោជន៍។ យ៉ាងណាមិញ ការយល់ឃើញ ឬក៏ទស្សនៈដែលអ្នកបានលើកឡើងក៏យ៉ាងដូច្នេះដែរ វាអាស្រ័យលើ លក្ខខណ្ឌដែលពេលវេលាជាអ្នកកំណត់តែប៉ណ្ណោះ!
ថ្ងៃទី១៧ ខែ១០ ឆ្នាំ២០១២
ផ្លូវដែលតូចចង្អៀត នឹងពោពេញទៅដោយគ្រោះថ្នាក់ ដែលបានតម្រូវអោយមនុស្សដើរ កំពុងតែកំណត់ពីសមត្ថភាព របស់មនុស្សដែលកំពុងតែប្រឹងឈានដើម្បីឆ្ពោះទៅរកភាពជោគជ័យ តែប្រសិនបើការរួបរួមសាមគ្គី មិនត្រូវបានបង្កើតឡើង ដោយក្រុមមនុស្ស ដែលកំពុងតែស្វែងរកភាពជោគជ័យនោះទេ មានន័យថា ក្តីអន្តរាយកំពុងតែរងចាំអ្នក។
ថ្ងៃទី0៩ ខែ១០ ឆ្នាំ២០១២
សូមមនុស្សទាំងអស់ក្នុងលោក កុំរើសអើងដោយ និន្នាការ! ព្រះសម្មាសសម្ពុទ្ធ ព្រះអង្គទ្រង សំដែង ថា សាសនាណាក៏ល្អ អោយតែសាសនានោះ ដឹកនាំមនុស្សទៅរកគោលចរិយាធម៌របស់ចក្រវាល។
ថ្ងៃទី២១ ខែ០៩ ឆ្នាំ២០១២
ជោគជ័យមិនដែលមានឡើយ សំរាប់អ្នកដែលរស់នៅពោពេញដោយក្តីភ័យ ក្លាចដោយមិនពិចារ ណាហេតុផលអោយបានត្រឹមត្រូវ។ ជាឧទាហរណ៍ៈ សត្វតោដែលយើងដឹងថា ជាស្តេចសត្វ ទាំង អស់ គឺមិនដែលហានចាប់ក្របីក្នុងវូងជាចំនីនោះទេ តែវានឹងប្រើវិធីអោយក្របីរត់ចេញពីវ៉ូង ហើយ វានឹងចាប់ជាចំណី យ៉ាងណាម៉ិញ មនុស្សយើងក៏គ្នាដូច្នេះដែរ។
សូមអ្នកកុំយកលទ្ធផល នៃការ ពិចារណារបស់អ្នកដែលមិនគ្រប់ជ្រុងជ្រោយ ទៅសាបព្រោះលើអ្នកដ៏ទៃ ព្រោះនឹងនាំអោយខាត បង់ នូវប្រយោជន៍។
ថ្ងៃទី៧ ខែ០៩ ឆ្នាំ២០១២
កុំគិតថា អ្នករត់គេច សម្ងំដេក បិទម៉ាត់ បិទត្រចៀករបស់អ្នក អ្នកនឹងគេចផុតពីបញ្ហានោះ។ តែអ្នក ត្រូវតែជាមនុស្សដែលប្រឈមនឹងបញ្ហា ដើម្បីដោះស្រាយបញ្ហា ហើយធ្វើជាម្ចាស់នៃបញ្ហា។
ការសម្រេចជោគវាសនារបស់អ្នក គឺស្ថិតនៅលើដៃរបស់អ្នក ការផ្លាស់ប្តូរដែលមនុស្សគ្រប់គ្នាចង់បាន និងមិនមានការកាប់សំលាប់បង្ហូរឈាមគ្នា។
ថ្ងៃទី0៥ ខែ០៩ ឆ្នាំ២០១២
ត្រីងៀតឈ្លៀតពង មិនមែនជាបញ្ហាធំនោះទេ តែត្រីពង ត្រូវបានគេធ្វើងៀត ទើបជាបញ្ហាធំ ព្រោះយើងនឹងមិនមានត្រីសំរាប់បរិភោគទៅថ្ងៃក្រោយ។
ថ្ងៃទី0៣ ខែ០៩ ឆ្នាំ២០១២
មនុស្សមានឆន្ទៈ និងមើលឃើញពីភាពអវិជ្ជមាននៅក្នុងសង្គមនៅពេល ដែលខ្លួនមិនមាន លទ្ធភាពបំពេញតម្រូវការអោយខ្លួនឯងបាន តែមនុស្សនឹងបោះបង់ឆន្ទៈ និងឈប់មើលឃើញភាពអវិជ្ជមាននៅក្នុងសង្គមនៅពេលដែលគេ មានលទ្ធភាពក្នុងការបំពេញតម្រូវការបាន។
ថ្ងៃទី១៣ ខែ០៨ ឆ្នាំ២០១២
ឱកាស នៃលក្ខខ័ណ្ឌសង្គម នូវមិនមានភាពប្រាកដចំពោ យុវជន ដែលរស់ នៅ ក្នុង សម័យ សកលភាវូន័យកម្មនេះ ដែលជាកក្តាធ្វើអោយយុវជន នូវមិនទានតស៊ូសំរាប់ជីវិតរបស់ពួកគេ។
ថ្ងៃទី២៩ ខែ០៧ ឆ្នាំ២០១២
កុំឲ្យសេចក្តីស្រលាញ់របស់អ្នកក្លាយជាឃាតករ។
ថ្ងៃទី២៥ ខែ០៧ ២០១២
ជីវិតគឺមានន័យគ្រប់គ្រាន់សំរាប់មនុស្ស តែមនុស្សទេដែលប្រើអត្ថន័យទាំងនោះមិនបានល្អ។
ថ្ងៃទី០៤ ខែ០៧ ឆ្នាំ២០១២
ពេលវេលាជាលក្ខខណ្ឌកំណត់ ពីសេចក្តីសំរេចចិត្តរបស់បុគ្គលម្នាក់។
ថ្ងៃទី១១ ខែ០៤ ឆ្នាំ២០១២
ការពិតនៅតែជាការពិត ហើយក្លែងក្លាយក៏នៅតែជាការពិត ពិតឬមិនពិត នៅតែជាការពិត! កុហកខ្លួនឯកឬមិនកុហកនៅតែជាការពិត! ពីព្រោះតែតថនៃជីវិត ដែលរងឥទ្ធិពលពីបរិស្ថានរស់នៅ និងបរិបទនៃគំនិតនៅក្នុងសង្គមនីមួយៗ។
ថ្ងៃទី0៩ ខែ១១ ឆ្នាំ២០១០
ដ៏រាបណា នៅតែមានថ្ងៃស្អែក ដ៏រាបនោះ បុគ្គលនៅតែមានកំហុស។
No comments:
Post a Comment