ក · កកក៏បាយ មេម៉ាយក៏ស្រី។ · ក្រអ្វីក្រចុះកុំឲ្យតែក្រគំនិត។ · ក្រមុំដណ្ដឹងម្ដាយមេម៉ាយដណ្ដឹងចិត្ត។ · ក្រពើវង្វេងបឹង។ · កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ។ · កាប់បំពងរង់ចាំទឹកភ្លៀង។ · ការប៉ុនភ្នំមិនគិតទៅគិតឯស្គរបែកមាត់។ · ការមិនបៀតបៀនគ្នា ជាប្រភពនៃសន្តិសុខក្នុងផ្ទៃលោក។(ព្រះធម្មវរោត្តម តុង ឈួន) · ការអប់រំ គឺជាការហ្វឹកហ្វឺននួវសក្តានុភាព ដែលជាគ្រឿងពង្រីកបណ្តុះ ឬ បង្កើនចំណេះវិជ្ជា។ · ការយល់ដឹងតែមួយដងអាចធ្វើឲ្យជីវិតទាំងមូលមានន័យ។ · ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។ · កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី។ · កោសមិនដាក់ទឹក។ · ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។ · ក្ដៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ។ · កំភ្លាញស្លាប់ព្រោះមាត់ខ្វែក ស្លាប់ព្រោះអាចម៏។ · កំហុសរមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើបានអ្វីនឹងខុស។ · កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក។ · កុំគូរមុនគិត។ · កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូលកញ្ច្រែងកុំក្អេងក្អាង កុំដេកទទូរចាំសំណាង កុំអាងព្រះប្រោសត្រូវតែប្រឹង។ · កុំឈ្លោះនឹងស្រី កុំក្ដីនឹងគ្នាឯង។ · កុំដេកផ្សងព្រេងកុំវង្វេងខុសផ្លូវ។ · កុំដេកចាំស្លាប់ អង្គុយចាំមាន ខ្មាស់ល្ងង់ទើបចេះ ខ្មាស់ក្រទើបមាន ដឹងខ្លួនថាល្ងង់ គង់បានជាប្រាជ្ញ កុំស្លាប់មុនរស់ រស់ហើយសឹមស្លាប់ ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។ (ព្រះគ្រូធម្មបណ្ឌិត គង់ ស៊ឹម) · កុំដាំស្រូវនៅផ្លូវដំរី។ · កុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ កុំទុកចិត្តម្ដាយថាគ្មានបំណុល។ · កុំទុំមុនស្រគាល។ · កុំផ្ទុកតាមទូកថ្វែ។ · កុំពត់ស្រឡៅ កុំប្រដៅស្រីខូច។ · កុំពាក់មុខយក្ស កុំពាក់ស្បែកខ្លា។ · កុំពូតផ្សែងជាដុំ កុំយកភ្នំទ្រាប់អង្គុយ។ · កុំយកស្រឡៅធ្វើខ្នួច កុំសម្រួចឈើពុក។ · កុំរាយមុខដឹង កុំទទឹងមុខសឹក។ · កុំរៀននៅទំនេរខាតការកម្ម កុំរៀនបណ្តាក់ចាំជាពេលក្រោយ កុំរៀនប្រហែសមើលងាយនាំធ្លោយ កុំរៀនមិនអោយទានស្មូមយាចក។ · កុំអាងថា បើមានមិនបាច់ខំ បើរលំមិនបាច់ច្រាន។ · កុំអោយប្រព្រឹត្តទុច្ចរិត ដោយការគប់មិត្រលបចងពន្ធ លួចលាក់មានស្រីសហាយស្មន់ ក្បត់ចិត្តប្រពន្ធអោយមួរហ្មង។ ខ · ខ្ពស់កប់ពពក ចុះមកជ្រកអាចម៏ជន្លេន។ · ខ្លាមិនខ្លាច ទៅខ្លាចអាចម៏ខ្លា។ · ខឹងខុសខឹងខាតខឹងខូច។ · ខឹងខុសខូចខាត ប្រមាថលិចលង់។ · ខឹងគោវាយរទេះ។ · ខឹងឲ្យអត់ ខ្សត់ឲ្យរក។ · ខឹងឥតពិចារណា នាំខូចការខូចប្រយោជន៍ ធម៌ខឹងនាំអាសោចិ ខុសខាតខូចដោយមិនគិត។ · ខ្លួនរស់ របស់រកបាន។ · ខ្មោចស្រុកឲ្យដៃ ខ្មោចព្រៃវាហ៊ាន។ · ខំរកស៊ីធ្វើការ មិនអសារឥតប្រយោជន៍ ចង្រៃណាស់ហោចគង់គ្រប់ស៊ីមិនសុំគេ។ ប្រសិនមានសំណាង បានកសាងពីបុព្វេ ផ្សំផងមិនលេងទេ ឡើងជាកុដុម្ពិក៏សេដ្ឋី។ គ · គ្មានកម្លាំង គ្មានបញ្ញា គ្មានអាហារ គ្មានជិវិត។ · គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ។ · គុកនិងសោគឺចោរបង្កើត ឪសថល្អឆើតកើតពីរោគ ដំណកកើតពីការងុយងោក មនុស្សក្នុងលោកកើតពីកម្ម។ · គ្រូកាចសិស្សខូច។ · គ្រូទាយម្តាយថា។ · គួរគិតជិវិតពុំទៀងទាត់ តែងតែបែរបត់កាន់ក្តីស្លាប់ ពុំដែលបានស្រួលប្រែប្រួលឆាប់ ក្រឡាប់ស្ងាត់សូន្យចាកកូនចៅ។ · គោដំបៅខ្នង ក្អែកហើររំលងរសាយកន្ទុយ។ ឃ · ឃាត់កំហឹងដោយប្រឹងអត់អោយបាន ឃាត់ពាលសាមាន្យដោយអាជ្ញាបុគ្គល ឃាត់ចិត្តចាកទោសា ប្រសើរថ្លៃថ្លាក្នុងលោកិយ។ · ឃាត់ចិត្តចាកក្តីស្នេហា ក្នុងកាមតណ្ហានាលោកិយ ដូចយកអំបោះចងដំរី ពិបាកពេកក្រៃគួរវៀរមុន។ · ឃ្លាតកាយណាយចិត្ត។ · ឃ្លានឆ្ងាញ់ស្រលាញ់ល្អ។ · ឃុបឃិតជនពាលរាលទុក្ខដល់ខ្លួន។ · ឃុបឃិតបណ្ឌិត សុខមួយជិវិតឥតទុក្ខា។ · ឃើញខ្លាដេកថាខ្លាស្លាប់ ឃើញខ្លាក្រាបថាខ្លាសំពះ។ · ឃើញគេទៅកុំអោយខាន ឃើញគេបានកុំអោយទៅ។ · ឃើញឈើពុកកុំអាលដាក់គូថអង្គុយ ឬ(កុំអាលដាក់គូថលើ)។ · ឃើញដំរីជុះ កុំជុះតាមដំរី ឬ(ដំរីជុះ កុំជុះតាមដំរី)។ · ឃើញថ្លុកថាជាថ្នល់ ក្រែងកំហល់កំហុសមាន។ · ឃើញពីនាយកុំអាលទាយអាក្រក់ល្អ លុះឃើញជាក់ជាខ្មៅស ទើបថាបាន បើបណ្តោយតាមគំនិតដែលគិតស្មាន នឹងរំខានព្រោះការខុសកំហុសខ្លួន។ · ឃើញសម្បកថាខ្លឹមរុក្ខា យល់ពួកបច្ចាថាជាមិត្រ ពាលប្រឡំថាបណ្ឌិត ច្រឡំលាមកពិតថាបុប្ផា។ · ឃ្លានកុំអាលស៊ី ងងុយកុំអាលដេក។ · ឃ្លានក្រៃណាឆ្ងាញ់ ស្រឡាញ់ក្រៃណាល្អ ឬ (ពិសាក្រៃណានឹងឃ្លាន អាក្រក់ប៉ុន្មានក្រៃណានឹងចិត្ត)។ · ឃ្លេមិនខ្លាច ទៅខ្លាចខ្លា។ (រឿងអាខ្វាក់អាខ្វិន) · ឃ្លោកលិច អម្បែងអណ្តែត។ · ឃ្វាលក្របីជិះក្របី ឃ្វាលគោជិះគោ។ · ឃ្វាលចិត្តលំបាកពេកពិត ដូចឃ្វាលពពក។ · ឃ្វាលគោក្របីដោយអាជ្ញា ឃ្វាលចិត្តល្អជាដោយអំណត់។ · ឃ្វាលចិត្តឥតកំណាញ់ ដោយលះបង់កុំប្រណី។ · ឃ្វាលនគរដោយពលរដ្ឋប្រុសស្រី រួមសាមគ្គីតាមរដ្ឋបុរសជាតិ។ ង · ងប់នឹងកូនប្រពន្ធទ្រព្យ ព្រះថាអភ័ព្វព្រោះជាប់ចំណង។ · ងប់នឹងញាតិឃ្លាតច្បាប់។ · ងប់នឹងមាសប្រាក់ខូចយសសក្តា។ · ងប់នឹងប្រុសខូចព្រហ្មចារី។ · ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ។ · ងប់នឹងស្រីចំណីទុក្ខ។ · ងប់នឹងល្បែងតែងហិនហោច។ · ងប់នឹងល្បែងតែងវិនាស។ · ងប់នឹងស្រាខូចស្មារតី។ · ងប់នឹងពាក្យសរសើរគេថាភ្លើ។ · ងប់នឹងពាក្យបង្អាប់ស្លាប់គំនិត។ · ងប់នឹងស័ក្តិយសស្អុយទាំងអស់ក្នុងលោកិយ។ · ងប់នឹងជំនឿរឿគំនិត។ · ងាប់ដើម្បីជាតិមាតុភូមិ ទេវតាឥន្ទ្រព្រហ្មចោមអោយពរ។ · ងាប់ខ្លួន សមសួនជាងងាប់កេរ្តិ៍ឈ្មោះ។ · ងាប់គំនិត ងងឹតដល់ស្លាប់។ · ងាប់ទាំងរស់ ស្អុយទាំងស្រស់។ · ងាប់ដៃជើង ថ្កើងជាងងាប់ពាក្យសម្តី។ · ងាប់នឹងស្រី ចង្រៃមួយជាតិ។ · ងាប់នឹងសំដី ដូចត្រីកំភ្លាញ។ · ងាប់នឹងអាចម៍ឯង ជាក់ស្តែងដូចខ្វែក។ · ងាប់ព្រោះគំនិត ដូចកាំបិតចិតដងឯង។ · ងាប់ជាតិ ព្រោះឃ្លាតសាមគ្គី។ · ងាប់នយោបាយ ព្រោះស្តាយលាភ។ · ងាប់ស្តួក ដូចឃ្លោកទុំ។ · ងាយមិនក្រៃណានឹងបាន មានមិនក្រៃណានឹងអ្នកបានសុខ ចេះក្តីមិនក្រៃណានឹងម្ចាស់ស្រុក។ · ងើយ(ឬ ងើប)ស្កក ឪនដាក់គ្រាប់។ ច · ចង់ឲ្យមានជួញអង្ករចង់ឲ្យក្រជួញឡាន។ · ចង់ចេះឲ្យធ្វើល្ងង់។ · ចង់ស្រួចដូចបន្លា ត្រូវឧស្សាហ៍ដុសដែកដុល។ · ច្របាច់កចិន លៀនអណ្តាតខែ្មរ។ · ចម្ងល់គឺជាបិតានៃការចៃ្នប្រឌិត។ · ចម្ងល់គឺជាការចាប់ផ្តើមមិនមែនជាចុងបញ្ចប់នៃបញ្ញាទេ។ · ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន។ · ចាក់អង្ករយកអង្កាម។ · ចានមួយរាវ លែងអីរណ្តំគ្នា។ · ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហាអស់កុសល។ · ចាញ់បានជាព្រះ ឈ្នះបានជាមារ។ · ចាប់ក្ដាមដាក់ចង្អេរ។ · ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា។ · ចាប់ច្រវាក្រាក សំឡឹងជ្រោយ។ · ចាប់ត្រីបាន កុំឲ្យល្អក់ទឹក។ · ចាប់វល្លិមួយ រញ្ជួយរាល់ដើម។ · ចាស់អាងស្លាប់ ពាលអាងកាប់ កេ្មងអាងយំ។ · ចិត្តល្អ ក្រខ្លួន។ · ចិត្តល្អ ក្រមិនយូរ។ · ចិត្តជាទេវវត្ត មាត់ជាទេវតា។ · ចិញ្ចឹមកូនខ្លា វាសងគុណ។ · ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមខ្លា។ · ចូលព្រៃទាន់ព្រឹក ចង់សឹកទាន់ក្មេង។ · ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស។ · ចូរមើលកាលវែង កុំមើលកាលខ្លី។ · ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។ · ចេះដប់មិនស្មើប្រសប់មួយ។ · ចេះឯង ឲ្យក្រែងចេះគេ។ · ចេះពីរៀន មានពីរក ក្រពីខ្ជិល។ · ចេះមកពីរៀន មានមកពីរក។ · ចំណេះបានពីរៀន មានបានមកពីរក។ · ចំណីឆ្ងាញ់កុំទុកស្អែក។ · ចុះទឹកក្រពើ ឡើងលើខ្លា។ ឆ · ឆ្មាមិននៅ កណ្តុរឡើងរាជ្យ។ · ឆ្ងាយកាយ ណាយចិត្ត។ · ឆ្ងាញ់មាត់មិនស្អិត ដូចចិត្តឆ្ងាញ់។ · ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាងឆ្អិន ព្រេងសំណាងផុតទុក្ខា។ · ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។ · ឆែ្កខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ។ · ឆ្កែខាំកុំខាំឆ្កែវិញ។ · ឆែ្កទាល់ច្រក រលកទាល់ច្រាំង។ · ឆែ្កព្រូសមិនដែលខាំ ផ្គរលាន់រអាំមិនដែលភ្លៀង។ · ឆ្នាំងណាគ្របនឹង។ · ឆ្លុះកញ្ចក់ ធេ្មចនេត្រា។ ជ · ជក់នឹងលែ្បង តែងវិនាស។ · ជាការងាយក្នុងការធើ្វការងារមួយបានល្អ ជាងពន្យល់គេពីរបៀបធ្វើការងារនោះ។ · ជាតិទាពូជទាប ចង់នៅទីរាប មិនចង់ឡើងធ្នើរ។ · ជាងទងស៊ីរងកំបែក ជាងដែកស៊ីហែកនឹងដៃ។ · ជាងមិនកើតបន្ទោសដែក។ · ជ្រងោប៉ុនគល់ មិនយល់ប៉ុនសក់។ · ជ្រាយរអៀច ដូចបបរឈ្មោល។ · ជ្រូកស្លាប់ ព្រោះសាច់។ · ជួញខាតកុំឈប់ខាន បើចង់បានកុំខ្លាចបង់។ · ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់។ · ជ្រើមដូចមហាត។ · ជ្រៃលោមស្រឡៅ ត្រាវលោមបឹង។ · ជ្រៅដូច ក្តិតចាន។ · ជ្រៅតែមាត់ គំនិតរាក់កំផែល។ · ជ្រះថ្លាតែមាត់ ចិត្តស្មូរជន។ · ជិះក្របីចម្លងភក់ ស្រណុកជាជាងហែល។ ឈ · ឈាមស្រែកស្បែកហៅ។ · ឈឺធ្ងន់យកដំរីទៅបន់ ដល់ជំងឺស្រន់យកពងមាន់ទៅថ្វាយ។ · ឈឺជើងធាត់ ឈឺមាត់ស្គម។ · ឈើពុក កុំដាក់គូថលើ។ · ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត។ · ឈ្មោះខ្លួនបែបណា ខំធ្វើការឲ្យដូចឈ្មោះ។ · ឈ្លោះនឹងស្រីនាំឲ្យហិន ក្តីនឹងចិននាំឲ្យថោក។ · ឈ្លោះនឹងបរទេស កុំធេ្វសគំនិត។ ញ · ញ៉ាមដូចក្តាម ស៊ីអាចម៍។ · ញាតិផ្ទាល់ បើមិនស្គាល់គឺអ្នកដទៃ។ · ញាតិនិងមិត្រ បើញាតិមិនគិត មិត្រប្រសើរជាង។ · ញៀននឹងស្រីចំណីទុក្ខ។ · ញៀននឹងលែ្បងតែងហិនហោច។ · ញៀននឹងបៀប៉ោ អស់ខោអស់អាវ។ · ញៀននឹងបៀ គឃៀរស្លៀកពាង។ · ញៀននឹងលាភ ថោកទាបដូចសត្វ។ · ញៀននឹងស្រា ដេកផ្ងាក្នុងផ្លូវ។ · ញៀននឹងលែ្បងតែងបង់យស។ ដ · ដល់ត្រើយ សើយគូថ។ · ដង្កូវចេញពីសាច់ ច្រេះចេញពីដែក។ · ដាក់ទុកកូនចៅ ឲ្យមើលផៅសន្តាន។ · ដឹកគោញី បន្សីគោលឈ្មោល។ · ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា។ · ដឹងរង្គោះ បោះបណ្តោយ។ · ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ។ · ដឹងបាំងតាមសាប់ ច្បាប់កាត់តាមពាក្យ។ · ដុតឲ្យខ្លោច រោចឲ្យឆៅ។ · ដូចដេកផ្ងាស្តោះដាក់ទ្រូងឯង។ · ដូច(ជាគេ)អូសឆែ្កឲ្យចុះទឹក។ · ដូចខ្វៀនកន្ទុយឆែ្ក ទោះនៅប្រែពត់ពុំត្រង់។ · ដូចក្រពើ វងេ្វងបឹង។ · ដួលត្មោល ដូចគ្មានអីទប់។ · ដួលមិនបាច់ច្រាន បានមិនបាច់ខំ។ · ដើមនៅឯស្រែ ផែ្លនៅឯផ្សារ។ · ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ។ · ដើរឲ្យរំពៃ អង្គុយឲ្យរំពឹង។ · ដើរឲ្យមានបី ស្រដីឲ្យមានបួន។ · ដើម្បីធើ្វរឿងធំមួយត្រូវគិតជាមុនសិនចាំធ្វើជាក្រោយ។ · ដេកយប់កុំដេកយូរ ខ្លាចក្តីទុជ៌នដល់ប្រាណ។ · ដេកមិនលក់កុំខំដេក។ · ដេកដល់ថៃ្ង នាំចង្រៃខ្លួន។ · ដេកផ្ងាស្តោះលើទ្រូងឯង។ · ដេកលើភ្លៅ ទៅបៅដោះអ្នកដទៃ។ · ដេកយប់ កុំនិយាយនឹងស្រី។ · ដេកទាល់ថៃ្ង យកកំជិលដែលគេ។ · ដេកមិនលក់ បក់មិនល្អើយ។ · ដេកផ្សំដួល រមួលផ្សំគ្រេច។ · ដេញទាន់កុំជាន់កែង។ · ដៃតូច ខ្លួនទាប ចង់ឈោងចាប់ផ្កាយ។ · ដៃភ្លើងជើងមាន់។ · ដាំដូងឲ្យខំថែ ចង់ស៊ីផែ្លឲ្យដុតគល់។ · ដាំជើងក្រាន មិនប្រមាណឆ្នាំង។ · ដំរីខ្វាក់ ទ្រមាក់ឆ្កួត។ · ដំរីជល់គ្នា ងាប់ស្មៅចិញ្ចៀន។ · ដំរីសាស្លាប់ យកចង្អេរបាំង។ · ដំបៅមិនឈឺ យកឈើទៅចាក់។ · ដោះស្រាយប្រស្នា ថ្កើងអ្នកប្រាជ្ញ។ · ដោះកនែ្ទក អារឹសកូន។ ឋ · ឋិតនៅក្នុងសេចក្តីប្រមាទ ឈ្មោះថាស្លាប់។ ឌ · ឌមជនគឺអ្នកថោក អាចប្រែក្លាយភាពជាខ្ពង់ខ្ពស់ ដោយការសេពគប់នឹងសប្បុរស ដង្កូវបានខ្ពស់ព្រោះបុប្ផា។ ឍ · ឍាលិនប្រែថាអ្នកកាន់ខែល ចេះកាប់ប្រហែលចេះការពារ ដូចអ្នកចេះដឹងមិនខ្លាចរា ឧបស័គ្គនានាការពារបាន។ ខែលនិងអាវុធគឺវិជ្ជា នៃប្រុសនិងនារីគ្រប់ប្រាណ ដែលបានរៀនសូត្រយ៉ាងចំណាន ក្នុងភូមិភពឋាននាលោកិយ។ ណ · ណាយកាយ ឆ្ងាយចិត្ត។ · ណែនាំខុសផ្លូវ តែងទៅអបាយមុខ។ · ណែនាំកូន ត្រូវប្រដៅខ្លួនទុកជាគំរូ។ ត · តសំពៅ មិនត្រូវស្តាយដែក។ · តវាសនា ឲ្យខំសន្សំបុណ្យ។ · តដងរែក ឲ្យល្មមនឹងស្មា។ · តកម្លាំងអោយសេពអាហារ។ · តក់ៗពេញបំពង់។ · តមមេស៊ីពង ស៊ីរងសម្បុក។ · ត្រង់ មិនឈ្នះទាល់។ · ត្រីឆ្តោរស៊ីកូនឯង។ · ត្រីងៀត ឆ្លៀតពង។ · ត្រីមួយត្រកតែស្អុយមួយ ស្អុយទាំងអស់។ · តឹងគិតឲ្យធូរ យូរគិតឲ្យឆាប់។ · តឹងព្អឹះដូចអូសឫស្សីច្រាសចុង។ · ត្រឹកៗដល់ផ្ទះ តូងតាងដេកផ្លូវ។ · ត្រកូលសជាតិ មាយាទសពូជ។ · ត្រួសត្រាយទុក ស្រណុកជាងកែកុន។ · ត្រូវសន្សំទ្រព្យ តិចៗត្រឡប់ ចំរើនធាត់ធំ។ · តៀ្រមទុកមុន មិនស្កុនការ។ · ត្រេកអរមុន ទុក្ខក្រោយ។ ថ · ថយយស ព្រោះព្រហើន។ · ថិតថេរតែខ្លួន ចិត្តផ្ទួនតែទុក្ខ។ · ថោកអីនៅដៃថៃ្លអីនៅមាត់។ ទ · ទម្ពក់វាទៅ ទើបព្នៅវាមក។ · ទ្រព្យច្រើនព្រួយរក្សា ទ្រព្យតិចណាព្រួយរិះរក។ · ទ្រព្យធនទោះថោកថៃ្ល រួមរក្សាកុំបីធ្លោយ។ · ទនេ្លដប់ មិនស្កប់សមុទ្រមួយ។ · ទឹកថ្លាល្គឹកបើល្អក់ ដ្បិតរលកបោកសោះសា។ · ទឹកជន់ បុណ្យសេ្តច ។ · ទឹករាក់ត្រឹមភ្លៅ ទឹកជ្រៅ ត្រឹមជង្គង់។ · ទឹកត្រជាក់ត្រីកុម ទឹកក្តៅត្រីរត់ចេញ។ · ទឹកបាក់ទៅទាប ដីខ្ពស់កណ្តៀរពូន។ · ទឹកហូរមិនដែលហត់ ព្រះពុទ្ធមិនដែលខឹង។ · ទឹកហូរមិនដែលហត់ ប្រុសស្បថកុំឲ្យជឿ។ · ទឹកថ្លាលាងសក់ ទឹកល្អក់លាងជើង។ · ទុកចោលវាចាស់ ប្រើណាស់វាថ្មី។ · ទូកទៅ កំពុងនៅ។ · ទូកយើងវែង ទូកគេខ្លីតាមគេមេ្តចទាន់។ · ទូកដាច់យកទូកតាម។ · ទូកបែកជាទូកគត់ ទូកកំបុតជាទូកកង។ · ទាំងអ្នកមាននិងអ្នកក្រគឺជាកូនចៅនៃគំនិត។ · ទៅឥតគេរក មកឥតគេហៅ។ ធ · ធ្ងន់នៅថ្ម ក្រនៅក្តី។ · ធ្វើមិនបាច់ភ្ជួរ រក្សាតែមួរ ស៊ីស្រូវមិនអស់។ · ធ្វើគុណបានទោស ដូចប្រោះខ្លាស្លាប់។ · ធ្វើបាបមិនធ្វើបុណ្យ លែងជាតិទៅនៅនរក។ · ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត។ · ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ។ · ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្ដាន។ · ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។ · ធ្វើចេះត្រូវគេប្រើ ធ្វើល្ងីល្ងើស្រណុកខ្លួន។ · ធ្វើការតិចចាយច្រើនចម្រើនក្រ។ · ធ្វើគុណ១០០ សំពៅទោស១ចូលទៅរលាយគុណអស់។ · ធុងទទេឮខ្លាំងណាស់។ · ធ្នូស្នាបង់បាញ់ ធម៌បង់ទន្ទេញ ស្រ្ដីបង់ភស្ដា របាំបង់លេងវង្វេងតម្រាចាត់ក្នុងមលាមន្ទិលសៅហ្មង។ · ធំតែខ្លួន ដូចឃ្លោក។ ន · និយាយបាតដៃជាខ្នងដៃ។ · និយាយច្រើនគេមិនស្តាប់ អាប់ប្រាជ្ញា។ · និយាយបែកជាអូរ ហូរជាស្ទឹង។ · និយាយយប់ផ្ទប់ព្រៃ និយាយថៃ្ងព្រៃមានត្រចៀក។ · និរាសកុំមេ្ញញ ខឹងកុំទនេ្ទញ ស្អប់កុំព្យាបាទ។ · នឹងលេបវាស្លាក់ នឹងខ្ជាក់វាសែ្លង។ · នឹងឆីចង់ពិសា ខ្ជិលទំពាឲ្យម៉ដ្ឋហ្មង។ · នឿយណាយកុំដេក យកប្រពន្ធឲ្យមើលម្តាយកេ្មក ចូលដំណេកកុំនិយាយនឹងប្រពន្ធ។ · នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយជាមួយ។ · នៅពេលដែលបុគ្គលម្នាក់មានចរិតមិនច្បាស់លាស់ចំពោះអ្នក ត្រូវរកមិត្តផេ្សង។ ប · បង់ព្រះទៅសំពះឯបាយាប។ · បង់បោយមិនមើលប្រាណ ដាំជើងក្រានមិនប្រមាណឆ្នាំង។ · បន់ព្រះ សំពះទេព្តារ។ · បណ្ឌិតមានការមិនរករឿងជាកម្លាំង។ · បញ្ញើទុក ស្មើបំណុល។ · ប្រពន្ធពីរ គោបី ដំរីមួយ នាំឲ្យព្រួយចិត្ត។ · ប្រហែសបាត់ ប្រយ័ត្នគង់។ · ប្រមាថម្តាយ រំលាយព្រះ។ · ប្រមាថព្រៀងលាន តែងមានក្តីទុក្ខ។ · ប្រមាថចាស់ អាយុខ្លី។ · ប្រមាត់ដី អួតចង់ឡើងទ្រើង។ · ប្រញាប់ពេកដេកផ្លួវ។ · ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឲ្យសែ្តង។ · បាតដៃជាខ្នងដៃ។ · បានតែបាប មិនឆ្អាបមាត់។ · បានពីកែ្អក ចែកទៅតាវ៉ៅ។ · បានមាស ក្រអីនឹងក្រដាស់ខ្ចប់។ · បាបកម្មកុំបីមាន សីលនិងទានឲ្យរិះគិត។ · បា្រក់ក៏បង់ ថង់ក៏ដាច់។ · ប្រាជ្ញាបុណ្យផងកើតដោយប្រតិបត្តិ។ · ប្រះដេកឆាប់លក់ ត្បិតឥតបើគិត។ · បុណ្យបាត់ដ្បិតបាប លាបបាត់ដ្បិតឃោរ។ · បុណ្យក៏ធ្វើ ឈើក៏កាប់។ · បុរសទុកដូចមាស ស្រីទុកដូចទង់ដែង។ · បួសដោយវត្ត ចិត្តដោយខ្លួន។ · បំណាច់នឹងបាប ឲ្យឆ្អាបមាត់។ · បើត្រាប់ឯតាំងយូ ក្រឯគ្រូពុំគួរត្រាប់។ · បើនឹងរស់ឲ្យគាប់ បើនឹងងាប់ឲ្យគួរ។ · បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក។ · បើប្រឹងនឹងស្រួច បាច់អីសម្រួចដូចបន្លា។ · បើឆីកុំតាមឃ្លាន មើលប្រមាណគ្រប់គ្នីគ្នា។ · បើកាចៗឲ្យគេកោត បើឆោតៗឲ្យគេអាណិត។ · បើក្រទ្រព្យក៏ក្រចុះ កុំឲ្យតែទាល់គំនិត។ · បើខឹងឲ្យខំអត់ បើខ្សត់ឲ្យខំរក។ · បើត្រាប់សត្វក្ងោក កុំបីត្រាប់ពុតទន្សាយ។ · បើមិត្តមិនល្អ កុំយកជាមិត្ត។ · បើឮសូរផ្គរ កុំអាលចាក់ទឹកចោល។ · បើស្តីឲ្យពិនិត្យ ពាក្យណាពិតសឹងចរចា។ · បើកក្តោងទាន់ត្រូវខ្យល់។ ផ · ផឹកស្រាក្លាសំដី។ · ផ្ទុករទេះតាមចំណុះ។ · ផែ្លឈើមិនដែលជ្រុះឆ្ងាយពីគល់។ · ផ្លស់យស ព្រោះប្រមាថ។ · ផ្ទះធំស្រណុក ដ្បិតភរិយាជា។ · ផ្ទះបាក់បែក ឆាប់ទល់ទ្រ។ · ផោមក្នុងទឹកមេ្តចគង់ស្អុយ។ ព · ពងមាន់កុំផ្ញើនឹងកែ្អក។ · ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា។ · ពាក្យអប្រិយចាញ់អាត្មា។ · ពាក្យច្រើនភូត ចាញ់អាត្មា។ · ពាក្យសែ្លងកុំស្អប់ ពាក្យគាប់ឲ្យយក។ · ពាក្យម្តាយ ទំនាយគ្រូ។ · ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក។ · ពូជទានៅតែទា ពូជមាន់នៅតែមាន់។ · ពូកែឯង ឲ្យក្រែងពូកែគេ។ · ពួនតែមុខ គូថនៅកណ្តាលវាល។ · ពេលវេលាជាវត្ថុមានតមៃ្លបំផុតសម្រាប់មនុស្សម្នាក់ៗ។ · ពេជ្រកើតពីថ្ម តែងទំពាស៊ីថ្មវិញ។ · ព្នៅនៅថ្នក់ ទម្ពក់នៅដៃ។ · ព្រះមិនសម ព្រហ្មមិនជួយ។ · ព្រះរាជាមាន ឥស្សរិយៈជាកម្លាំង។ ភ · ភ័ព្វសំណាងផ្តល់ឲ្យតែមនុស្សណាដែលចេះ លួង លោមវាប៉ុណ្ណោះ។ · ភរិយាល្អក្ររកបាន បើជាមានទុកធ្វើគំរូ។ · ភាពក្រីក្រនិងការមានទ្រព្យសម្បត្តិគឺជាពន្លកនៃគំនិត។ · ភូតនៅហោរ ចោរនៅជាង។ · ភ្លើងឆេះមកពីសម្រាម។ ម · មនុស្សពាលមានការរករឿងជាកម្លាំង។ · មនុស្សចេះគេថាកាច មនុស្សប្រាជ្ញគេថាព្រើល។ · មនុស្សកុំមើលងាយមនុស្ស។ · មនុស្សឆ្លាតគេថាឆោត មនុស្សប្រាជ្ញគេថាល្ងង់។ · មនុស្សកាចកុំប្រសព្វ កុំទៅគប់នឹងចោរក្មួញ។ · មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ។ · មនុស្សស្លាប់ ព្រោះវាចា។ · មនុស្សជាគេថាឆោត មនុស្សស្លូតគេថាល្ងង់។ · មនុស្សនឹងបា្រក់ យក្សនឹងសាច់។ · មនុស្សជាតិទាំងអស់ដែលកើតឡើងតាមធម្មជាតិតែងតែប្រាថ្នាចង់ដឹង។ · មានល្អព្រោះរោម រូបឆោមល្អព្រោះតែង។ · មានផ្ទះឥតមនុស្សនៅ មានផ្លូវឥតមនុស្សដើរ។ · មានគំនិត ឥតកំណើត។ · មានដំបៅទើបរុយវារោម។ · មាត់តែប្រកែក អម្រែកតែទទួល។ យ · យកពងមាន់ទៅផ្ញើនឹងក្អែក។ · យកសំផឹងធ្វើប្រពន្ធ យកប្រពន្ធធ្វើសំផឹង។ · យប់មើលនឹងដៃ ថ្ងៃមើលនឹងភ្នែក។ · យល់ទោសថាជាគុណ យល់ឯបុណ្យថាជាបាប។ · យើងធ្វើគេ គេធ្វើយើងវិញដូចគ្នា។ រ · រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។ · រកស៊ីនិងក្តិត ដូចពឹងពាង។ · រកអុសប្រទះឈើងាប់។ · រស់ក៏គាប់ ងាប់ក៏គួរ។ · រស់នៅថាអាក្រក់ ស្លាប់បាត់មុខថាល្អ។ · រត់ឥតអំពើ ដើរអំណត់ចម្រើនជាង។ · រទេះបាក់មិនគិត ទៅគិតឯគោលួចដាំង។ · រទីសរទាស ដូចរាស្រ្តឥតសេ្តច។ · រលំមិនបាច់ច្រាន បានមិនបាច់ខំ។ · រហ័សតែពាក្យ ត្រគាកស្លាប់ស្តូក។ · រឿងដ៏កម្របំផុតដែលមនុស្សមិនដែលធ្វើ គឺត្រូវខំធ្វើតាមដែលអាចធ្វើទៅបាន។ · រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ។ · រោគរោមកាយា ថ្កើងឯគ្រូពេទ្យ។
ល · លាក់តែមុខ គូទនៅកណ្តាលវាល។ · លិចសឹមលោត ដល់កំប៉ូតសឹមតោង។ · លិចកញ្ជង់ លង់កញ្ជើ។ · លូកប្រហុក លូកឲ្យកប់ក្លៀក។ · លួចគេវាគ្រាន់ ដល់ពេលគេទាន់វាក្រែល។ · លួចគេវាធ្លាប់ដៃ ដេកថៃ្ងវាធ្លាប់ភែ្នក។ · លឺផ្គរឲ្យមើលខ្យល់ ក្តីពុំយល់កុំអាលក្រោធ។ · លឿនលៃមិនទាន់។ · លេងក្មេងអាប់យស លេងពស់ៗខាំ។ · លេបទៅវាស្លាក់ ខ្ជាក់ទៅវាសែ្លង។ · លោភពេក វាបែកពោះ។ វ · វក់នឹងអាភៀន តែងញៀនជាប់។ · វេចសំពាយចាំព្រេងសំណាង អាងតែដុតធូប។ ស · ស្រលាញ់កុំទៅញឹក បើរលឹកសឹមទៅម្ដងៗ។ · សង្ឃផ្គង់វិន័យ ស្រីផ្គង់មារយាទ។ · សត្វតុកកែស្លាប់ ដោយសារប្រើស។ · សង់ផ្ទះតាមចិត្តអ្នកនៅ។ · សប្បាយមានទុក្ខ ស្រណុកមានភ័យ។ · សប្បុរសជនចង់ដឹងពីសេចក្តីត្រូវការមិនមែនចង់ដឹងពីមូលហេតុទេ។ · សព្វថៃ្ងនេះប្រភពធនធានធំបំផុតតែមួយគត់គឺនៅចន្លោះត្រចៀកអ្នក។ · សរសើរតែមាត់ ចិត្តផ្ទន្ទា។ · សាងល្អបានល្អ។ · សាងបាបបានបាប សាងបុណ្យបានបុណ្យ។ · សាបមួយដៃ ប្រៃមួយចឹប។ · ស្លាប់ដូចពស់ រស់ដូចកង្កែប។ · ស្ថិតសេ្ថរឥតអំពើ បើមិនធើ្វអំពើល្អ។ · សីលជាស្ពាន ទានជាស្បៀង។ · សូវទូលក្តីតបាវ កុំឲ្យទូលក្តីតកញ្ជើ។ · សេរីភាពគ្មានអ្វីក្រៅពីជួយឲ្យមនុស្សមានឱកាសល្អប្រសើរទេ។ · សំដីជាឯក លេខជាទោ អក្សរជាត្រី។ · ស៊ីនឹងអ្នកណា ត្រូវយកអាសាអ្នកនោះ។ · សែ្វងរករៀនច្បាប់ ពុំស្មើចិត្តជា។ ហ · ហាឡើងវាស្លាក់ ខ្ជាក់ទៅវាសែ្លង។ · ហាហួសចង្កា ថាហួសសេចក្តី។ · ហ៊ានសែ្បកដាច ខ្លាចសែ្បកស្វិត។ ឡ · ឡេះឡោះ ដូចទឹកកន្លះក្អម។ អ · អន្ទង់វែងឆ្នាំងវែង។ · អ្នកខ្ពស់រស្សាទាប ដោយសុភាពធម៌បុរាណ។ · អ្នកចេះដប់ មិនស្មើអ្នកប្រសប់មួយ។ · អ្នកដំកុំផ្ញើដែក អ្នកប្រមឹកកុំផ្ញើស្រា។ · អាងតែមានអណ្តាត ចេះតែផ្ទាត់ទៅ។ · អាងតែអណ្តាតឥតឆ្អឹង ចេះតែគ្រលាស់ទៅ។ · អាគកណា ក៏ស៊ីស្រូវដែរ។ ឥ · ឥតដំបៅហៅជម្ងឺ ដំបៅមិនឈឺយកឈើចាក់។
សុភាសិតទាំងនេះដកស្រងចេញពីៈ
ក
· កកក៏បាយ មេម៉ាយក៏ស្រី។
· ក្រអ្វីក្រចុះកុំឲ្យតែក្រគំនិត។
· ក្រមុំដណ្ដឹងម្ដាយមេម៉ាយដណ្ដឹងចិត្ត។
· ក្រពើវង្វេងបឹង។
· កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ។
· កាប់បំពងរង់ចាំទឹកភ្លៀង។
· ការប៉ុនភ្នំមិនគិតទៅគិតឯស្គរបែកមាត់។
· ការមិនបៀតបៀនគ្នា ជាប្រភពនៃសន្តិសុខក្នុងផ្ទៃលោក។(ព្រះធម្មវរោត្តម តុង ឈួន)
· ការអប់រំ គឺជាការហ្វឹកហ្វឺននួវសក្តានុភាព ដែលជាគ្រឿងពង្រីកបណ្តុះ ឬ បង្កើនចំណេះវិជ្ជា។
· ការយល់ដឹងតែមួយដងអាចធ្វើឲ្យជីវិតទាំងមូលមានន័យ។
· ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។
· កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី។
· កោសមិនដាក់ទឹក។
· ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
· ក្ដៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ។
· កំភ្លាញស្លាប់ព្រោះមាត់ខ្វែក ស្លាប់ព្រោះអាចម៏។
· កំហុសរមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើបានអ្វីនឹងខុស។
· កុំខ្វើកតាមខ្យល់កុំខ្វល់តាមរលក។
· កុំគូរមុនគិត។
· កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូលកញ្ច្រែងកុំក្អេងក្អាង កុំដេកទទូរចាំសំណាង កុំអាងព្រះប្រោសត្រូវតែប្រឹង។
· កុំឈ្លោះនឹងស្រី កុំក្ដីនឹងគ្នាឯង។
· កុំដេកផ្សងព្រេងកុំវង្វេងខុសផ្លូវ។
· កុំដេកចាំស្លាប់ អង្គុយចាំមាន ខ្មាស់ល្ងង់ទើបចេះ ខ្មាស់ក្រទើបមាន ដឹងខ្លួនថាល្ងង់ គង់បានជាប្រាជ្ញ កុំស្លាប់មុនរស់ រស់ហើយសឹមស្លាប់ ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។ (ព្រះគ្រូធម្មបណ្ឌិត គង់ ស៊ឹម)
· កុំដាំស្រូវនៅផ្លូវដំរី។
· កុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ កុំទុកចិត្តម្ដាយថាគ្មានបំណុល។
· កុំទុំមុនស្រគាល។
· កុំផ្ទុកតាមទូកថ្វែ។
· កុំពត់ស្រឡៅ កុំប្រដៅស្រីខូច។
· កុំពាក់មុខយក្ស កុំពាក់ស្បែកខ្លា។
· កុំពូតផ្សែងជាដុំ កុំយកភ្នំទ្រាប់អង្គុយ។
· កុំយកស្រឡៅធ្វើខ្នួច កុំសម្រួចឈើពុក។
· កុំរាយមុខដឹង កុំទទឹងមុខសឹក។
· កុំរៀននៅទំនេរខាតការកម្ម កុំរៀនបណ្តាក់ចាំជាពេលក្រោយ កុំរៀនប្រហែសមើលងាយនាំធ្លោយ កុំរៀនមិនអោយទានស្មូមយាចក។
· កុំអាងថា បើមានមិនបាច់ខំ បើរលំមិនបាច់ច្រាន។
· កុំអោយប្រព្រឹត្តទុច្ចរិត ដោយការគប់មិត្រលបចងពន្ធ លួចលាក់មានស្រីសហាយស្មន់ ក្បត់ចិត្តប្រពន្ធអោយមួរហ្មង។
ខ
· ខ្ពស់កប់ពពក ចុះមកជ្រកអាចម៏ជន្លេន។
· ខ្លាមិនខ្លាច ទៅខ្លាចអាចម៏ខ្លា។
· ខឹងខុសខឹងខាតខឹងខូច។
· ខឹងខុសខូចខាត ប្រមាថលិចលង់។
· ខឹងគោវាយរទេះ។
· ខឹងឲ្យអត់ ខ្សត់ឲ្យរក។
· ខឹងឥតពិចារណា នាំខូចការខូចប្រយោជន៍ ធម៌ខឹងនាំអាសោចិ ខុសខាតខូចដោយមិនគិត។
· ខ្លួនរស់ របស់រកបាន។
· ខ្មោចស្រុកឲ្យដៃ ខ្មោចព្រៃវាហ៊ាន។
· ខំរកស៊ីធ្វើការ មិនអសារឥតប្រយោជន៍ ចង្រៃណាស់ហោចគង់គ្រប់ស៊ីមិនសុំគេ។ ប្រសិនមានសំណាង បានកសាងពីបុព្វេ ផ្សំផងមិនលេងទេ ឡើងជាកុដុម្ពិក៏សេដ្ឋី។
គ
· គ្មានកម្លាំង គ្មានបញ្ញា គ្មានអាហារ គ្មានជិវិត។
· គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ។
· គុកនិងសោគឺចោរបង្កើត ឪសថល្អឆើតកើតពីរោគ ដំណកកើតពីការងុយងោក មនុស្សក្នុងលោកកើតពីកម្ម។
· គ្រូកាចសិស្សខូច។
· គ្រូទាយម្តាយថា។
· គួរគិតជិវិតពុំទៀងទាត់ តែងតែបែរបត់កាន់ក្តីស្លាប់ ពុំដែលបានស្រួលប្រែប្រួលឆាប់ ក្រឡាប់ស្ងាត់សូន្យចាកកូនចៅ។
· គោដំបៅខ្នង ក្អែកហើររំលងរសាយកន្ទុយ។
ឃ
· ឃាត់កំហឹងដោយប្រឹងអត់អោយបាន ឃាត់ពាលសាមាន្យដោយអាជ្ញាបុគ្គល ឃាត់ចិត្តចាកទោសា ប្រសើរថ្លៃថ្លាក្នុងលោកិយ។
· ឃាត់ចិត្តចាកក្តីស្នេហា ក្នុងកាមតណ្ហានាលោកិយ ដូចយកអំបោះចងដំរី ពិបាកពេកក្រៃគួរវៀរមុន។
· ឃ្លាតកាយណាយចិត្ត។
· ឃ្លានឆ្ងាញ់ស្រលាញ់ល្អ។
· ឃុបឃិតជនពាលរាលទុក្ខដល់ខ្លួន។
· ឃុបឃិតបណ្ឌិត សុខមួយជិវិតឥតទុក្ខា។
· ឃើញខ្លាដេកថាខ្លាស្លាប់ ឃើញខ្លាក្រាបថាខ្លាសំពះ។
· ឃើញគេទៅកុំអោយខាន ឃើញគេបានកុំអោយទៅ។
· ឃើញឈើពុកកុំអាលដាក់គូថអង្គុយ ឬ(កុំអាលដាក់គូថលើ)។
· ឃើញដំរីជុះ កុំជុះតាមដំរី ឬ(ដំរីជុះ កុំជុះតាមដំរី)។
· ឃើញថ្លុកថាជាថ្នល់ ក្រែងកំហល់កំហុសមាន។
· ឃើញពីនាយកុំអាលទាយអាក្រក់ល្អ លុះឃើញជាក់ជាខ្មៅស ទើបថាបាន បើបណ្តោយតាមគំនិតដែលគិតស្មាន នឹងរំខានព្រោះការខុសកំហុសខ្លួន។
· ឃើញសម្បកថាខ្លឹមរុក្ខា យល់ពួកបច្ចាថាជាមិត្រ ពាលប្រឡំថាបណ្ឌិត ច្រឡំលាមកពិតថាបុប្ផា។
· ឃ្លានកុំអាលស៊ី ងងុយកុំអាលដេក។
· ឃ្លានក្រៃណាឆ្ងាញ់ ស្រឡាញ់ក្រៃណាល្អ ឬ (ពិសាក្រៃណានឹងឃ្លាន អាក្រក់ប៉ុន្មានក្រៃណានឹងចិត្ត)។
· ឃ្លេមិនខ្លាច ទៅខ្លាចខ្លា។ (រឿងអាខ្វាក់អាខ្វិន)
· ឃ្លោកលិច អម្បែងអណ្តែត។
· ឃ្វាលក្របីជិះក្របី ឃ្វាលគោជិះគោ។
· ឃ្វាលចិត្តលំបាកពេកពិត ដូចឃ្វាលពពក។
· ឃ្វាលគោក្របីដោយអាជ្ញា ឃ្វាលចិត្តល្អជាដោយអំណត់។
· ឃ្វាលចិត្តឥតកំណាញ់ ដោយលះបង់កុំប្រណី។
· ឃ្វាលនគរដោយពលរដ្ឋប្រុសស្រី រួមសាមគ្គីតាមរដ្ឋបុរសជាតិ។
ង
· ងប់នឹងកូនប្រពន្ធទ្រព្យ ព្រះថាអភ័ព្វព្រោះជាប់ចំណង។
· ងប់នឹងញាតិឃ្លាតច្បាប់។
· ងប់នឹងមាសប្រាក់ខូចយសសក្តា។
· ងប់នឹងប្រុសខូចព្រហ្មចារី។
· ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ។
· ងប់នឹងស្រីចំណីទុក្ខ។
· ងប់នឹងល្បែងតែងហិនហោច។
· ងប់នឹងល្បែងតែងវិនាស។
· ងប់នឹងស្រាខូចស្មារតី។
· ងប់នឹងពាក្យសរសើរគេថាភ្លើ។
· ងប់នឹងពាក្យបង្អាប់ស្លាប់គំនិត។
· ងប់នឹងស័ក្តិយសស្អុយទាំងអស់ក្នុងលោកិយ។
· ងប់នឹងជំនឿរឿគំនិត។
· ងាប់ដើម្បីជាតិមាតុភូមិ ទេវតាឥន្ទ្រព្រហ្មចោមអោយពរ។
· ងាប់ខ្លួន សមសួនជាងងាប់កេរ្តិ៍ឈ្មោះ។
· ងាប់គំនិត ងងឹតដល់ស្លាប់។
· ងាប់ទាំងរស់ ស្អុយទាំងស្រស់។
· ងាប់ដៃជើង ថ្កើងជាងងាប់ពាក្យសម្តី។
· ងាប់នឹងស្រី ចង្រៃមួយជាតិ។
· ងាប់នឹងសំដី ដូចត្រីកំភ្លាញ។
· ងាប់នឹងអាចម៍ឯង ជាក់ស្តែងដូចខ្វែក។
· ងាប់ព្រោះគំនិត ដូចកាំបិតចិតដងឯង។
· ងាប់ជាតិ ព្រោះឃ្លាតសាមគ្គី។
· ងាប់នយោបាយ ព្រោះស្តាយលាភ។
· ងាប់ស្តួក ដូចឃ្លោកទុំ។
· ងាយមិនក្រៃណានឹងបាន មានមិនក្រៃណានឹងអ្នកបានសុខ ចេះក្តីមិនក្រៃណានឹងម្ចាស់ស្រុក។
· ងើយ(ឬ ងើប)ស្កក ឪនដាក់គ្រាប់។
ច
· ចង់ឲ្យមានជួញអង្ករចង់ឲ្យក្រជួញឡាន។
· ចង់ចេះឲ្យធ្វើល្ងង់។
· ចង់ស្រួចដូចបន្លា ត្រូវឧស្សាហ៍ដុសដែកដុល។
· ច្របាច់កចិន លៀនអណ្តាតខែ្មរ។
· ចម្ងល់គឺជាបិតានៃការចៃ្នប្រឌិត។
· ចម្ងល់គឺជាការចាប់ផ្តើមមិនមែនជាចុងបញ្ចប់នៃបញ្ញាទេ។
· ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន។
· ចាក់អង្ករយកអង្កាម។
· ចានមួយរាវ លែងអីរណ្តំគ្នា។
· ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហាអស់កុសល។
· ចាញ់បានជាព្រះ ឈ្នះបានជាមារ។
· ចាប់ក្ដាមដាក់ចង្អេរ។
· ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា។
· ចាប់ច្រវាក្រាក សំឡឹងជ្រោយ។
· ចាប់ត្រីបាន កុំឲ្យល្អក់ទឹក។
· ចាប់វល្លិមួយ រញ្ជួយរាល់ដើម។
· ចាស់អាងស្លាប់ ពាលអាងកាប់ កេ្មងអាងយំ។
· ចិត្តល្អ ក្រខ្លួន។
· ចិត្តល្អ ក្រមិនយូរ។
· ចិត្តជាទេវវត្ត មាត់ជាទេវតា។
· ចិញ្ចឹមកូនខ្លា វាសងគុណ។
· ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមខ្លា។
· ចូលព្រៃទាន់ព្រឹក ចង់សឹកទាន់ក្មេង។
· ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស។
· ចូរមើលកាលវែង កុំមើលកាលខ្លី។
· ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។
· ចេះដប់មិនស្មើប្រសប់មួយ។
· ចេះឯង ឲ្យក្រែងចេះគេ។
· ចេះពីរៀន មានពីរក ក្រពីខ្ជិល។
· ចេះមកពីរៀន មានមកពីរក។
· ចំណេះបានពីរៀន មានបានមកពីរក។
· ចំណីឆ្ងាញ់កុំទុកស្អែក។
· ចុះទឹកក្រពើ ឡើងលើខ្លា។
ឆ
· ឆ្មាមិននៅ កណ្តុរឡើងរាជ្យ។
· ឆ្ងាយកាយ ណាយចិត្ត។
· ឆ្ងាញ់មាត់មិនស្អិត ដូចចិត្តឆ្ងាញ់។
· ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាងឆ្អិន ព្រេងសំណាងផុតទុក្ខា។
· ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។
· ឆែ្កខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ។
· ឆ្កែខាំកុំខាំឆ្កែវិញ។
· ឆែ្កទាល់ច្រក រលកទាល់ច្រាំង។
· ឆែ្កព្រូសមិនដែលខាំ ផ្គរលាន់រអាំមិនដែលភ្លៀង។
· ឆ្នាំងណាគ្របនឹង។
· ឆ្លុះកញ្ចក់ ធេ្មចនេត្រា។
ជ
· ជក់នឹងលែ្បង តែងវិនាស។
· ជាការងាយក្នុងការធើ្វការងារមួយបានល្អ ជាងពន្យល់គេពីរបៀបធ្វើការងារនោះ។
· ជាតិទាពូជទាប ចង់នៅទីរាប មិនចង់ឡើងធ្នើរ។
· ជាងទងស៊ីរងកំបែក ជាងដែកស៊ីហែកនឹងដៃ។
· ជាងមិនកើតបន្ទោសដែក។
· ជ្រងោប៉ុនគល់ មិនយល់ប៉ុនសក់។
· ជ្រាយរអៀច ដូចបបរឈ្មោល។
· ជ្រូកស្លាប់ ព្រោះសាច់។
· ជួញខាតកុំឈប់ខាន បើចង់បានកុំខ្លាចបង់។
· ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់។
· ជ្រើមដូចមហាត។
· ជ្រៃលោមស្រឡៅ ត្រាវលោមបឹង។
· ជ្រៅដូច ក្តិតចាន។
· ជ្រៅតែមាត់ គំនិតរាក់កំផែល។
· ជ្រះថ្លាតែមាត់ ចិត្តស្មូរជន។
· ជិះក្របីចម្លងភក់ ស្រណុកជាជាងហែល។
ឈ
· ឈាមស្រែកស្បែកហៅ។
· ឈឺធ្ងន់យកដំរីទៅបន់ ដល់ជំងឺស្រន់យកពងមាន់ទៅថ្វាយ។
· ឈឺជើងធាត់ ឈឺមាត់ស្គម។
· ឈើពុក កុំដាក់គូថលើ។
· ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត។
· ឈ្មោះខ្លួនបែបណា ខំធ្វើការឲ្យដូចឈ្មោះ។
· ឈ្លោះនឹងស្រីនាំឲ្យហិន ក្តីនឹងចិននាំឲ្យថោក។
· ឈ្លោះនឹងបរទេស កុំធេ្វសគំនិត។
ញ
· ញ៉ាមដូចក្តាម ស៊ីអាចម៍។
· ញាតិផ្ទាល់ បើមិនស្គាល់គឺអ្នកដទៃ។
· ញាតិនិងមិត្រ បើញាតិមិនគិត មិត្រប្រសើរជាង។
· ញៀននឹងស្រីចំណីទុក្ខ។
· ញៀននឹងលែ្បងតែងហិនហោច។
· ញៀននឹងបៀប៉ោ អស់ខោអស់អាវ។
· ញៀននឹងបៀ គឃៀរស្លៀកពាង។
· ញៀននឹងលាភ ថោកទាបដូចសត្វ។
· ញៀននឹងស្រា ដេកផ្ងាក្នុងផ្លូវ។
· ញៀននឹងលែ្បងតែងបង់យស។
ដ
· ដល់ត្រើយ សើយគូថ។
· ដង្កូវចេញពីសាច់ ច្រេះចេញពីដែក។
· ដាក់ទុកកូនចៅ ឲ្យមើលផៅសន្តាន។
· ដឹកគោញី បន្សីគោលឈ្មោល។
· ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា។
· ដឹងរង្គោះ បោះបណ្តោយ។
· ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ។
· ដឹងបាំងតាមសាប់ ច្បាប់កាត់តាមពាក្យ។
· ដុតឲ្យខ្លោច រោចឲ្យឆៅ។
· ដូចដេកផ្ងាស្តោះដាក់ទ្រូងឯង។
· ដូច(ជាគេ)អូសឆែ្កឲ្យចុះទឹក។
· ដូចខ្វៀនកន្ទុយឆែ្ក ទោះនៅប្រែពត់ពុំត្រង់។
· ដូចក្រពើ វងេ្វងបឹង។
· ដួលត្មោល ដូចគ្មានអីទប់។
· ដួលមិនបាច់ច្រាន បានមិនបាច់ខំ។
· ដើមនៅឯស្រែ ផែ្លនៅឯផ្សារ។
· ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ។
· ដើរឲ្យរំពៃ អង្គុយឲ្យរំពឹង។
· ដើរឲ្យមានបី ស្រដីឲ្យមានបួន។
· ដើម្បីធើ្វរឿងធំមួយត្រូវគិតជាមុនសិនចាំធ្វើជាក្រោយ។
· ដេកយប់កុំដេកយូរ ខ្លាចក្តីទុជ៌នដល់ប្រាណ។
· ដេកមិនលក់កុំខំដេក។
· ដេកដល់ថៃ្ង នាំចង្រៃខ្លួន។
· ដេកផ្ងាស្តោះលើទ្រូងឯង។
· ដេកលើភ្លៅ ទៅបៅដោះអ្នកដទៃ។
· ដេកយប់ កុំនិយាយនឹងស្រី។
· ដេកទាល់ថៃ្ង យកកំជិលដែលគេ។
· ដេកមិនលក់ បក់មិនល្អើយ។
· ដេកផ្សំដួល រមួលផ្សំគ្រេច។
· ដេញទាន់កុំជាន់កែង។
· ដៃតូច ខ្លួនទាប ចង់ឈោងចាប់ផ្កាយ។
· ដៃភ្លើងជើងមាន់។
· ដាំដូងឲ្យខំថែ ចង់ស៊ីផែ្លឲ្យដុតគល់។
· ដាំជើងក្រាន មិនប្រមាណឆ្នាំង។
· ដំរីខ្វាក់ ទ្រមាក់ឆ្កួត។
· ដំរីជល់គ្នា ងាប់ស្មៅចិញ្ចៀន។
· ដំរីសាស្លាប់ យកចង្អេរបាំង។
· ដំបៅមិនឈឺ យកឈើទៅចាក់។
· ដោះស្រាយប្រស្នា ថ្កើងអ្នកប្រាជ្ញ។
· ដោះកនែ្ទក អារឹសកូន។
ឋ
· ឋិតនៅក្នុងសេចក្តីប្រមាទ ឈ្មោះថាស្លាប់។
ឌ
· ឌមជនគឺអ្នកថោក អាចប្រែក្លាយភាពជាខ្ពង់ខ្ពស់ ដោយការសេពគប់នឹងសប្បុរស ដង្កូវបានខ្ពស់ព្រោះបុប្ផា។
ឍ
· ឍាលិនប្រែថាអ្នកកាន់ខែល ចេះកាប់ប្រហែលចេះការពារ ដូចអ្នកចេះដឹងមិនខ្លាចរា ឧបស័គ្គនានាការពារបាន។ ខែលនិងអាវុធគឺវិជ្ជា នៃប្រុសនិងនារីគ្រប់ប្រាណ ដែលបានរៀនសូត្រយ៉ាងចំណាន ក្នុងភូមិភពឋាននាលោកិយ។
ណ
· ណាយកាយ ឆ្ងាយចិត្ត។
· ណែនាំខុសផ្លូវ តែងទៅអបាយមុខ។
· ណែនាំកូន ត្រូវប្រដៅខ្លួនទុកជាគំរូ។
ត
· តសំពៅ មិនត្រូវស្តាយដែក។
· តវាសនា ឲ្យខំសន្សំបុណ្យ។
· តដងរែក ឲ្យល្មមនឹងស្មា។
· តកម្លាំងអោយសេពអាហារ។
· តក់ៗពេញបំពង់។
· តមមេស៊ីពង ស៊ីរងសម្បុក។
· ត្រង់ មិនឈ្នះទាល់។
· ត្រីឆ្តោរស៊ីកូនឯង។
· ត្រីងៀត ឆ្លៀតពង។
· ត្រីមួយត្រកតែស្អុយមួយ ស្អុយទាំងអស់។
· តឹងគិតឲ្យធូរ យូរគិតឲ្យឆាប់។
· តឹងព្អឹះដូចអូសឫស្សីច្រាសចុង។
· ត្រឹកៗដល់ផ្ទះ តូងតាងដេកផ្លូវ។
· ត្រកូលសជាតិ មាយាទសពូជ។
· ត្រួសត្រាយទុក ស្រណុកជាងកែកុន។
· ត្រូវសន្សំទ្រព្យ តិចៗត្រឡប់ ចំរើនធាត់ធំ។
· តៀ្រមទុកមុន មិនស្កុនការ។
· ត្រេកអរមុន ទុក្ខក្រោយ។
ថ
· ថយយស ព្រោះព្រហើន។
· ថិតថេរតែខ្លួន ចិត្តផ្ទួនតែទុក្ខ។
· ថោកអីនៅដៃថៃ្លអីនៅមាត់។
ទ
· ទម្ពក់វាទៅ ទើបព្នៅវាមក។
· ទ្រព្យច្រើនព្រួយរក្សា ទ្រព្យតិចណាព្រួយរិះរក។
· ទ្រព្យធនទោះថោកថៃ្ល រួមរក្សាកុំបីធ្លោយ។
· ទនេ្លដប់ មិនស្កប់សមុទ្រមួយ។
· ទឹកថ្លាល្គឹកបើល្អក់ ដ្បិតរលកបោកសោះសា។
· ទឹកជន់ បុណ្យសេ្តច ។
· ទឹករាក់ត្រឹមភ្លៅ ទឹកជ្រៅ ត្រឹមជង្គង់។
· ទឹកត្រជាក់ត្រីកុម ទឹកក្តៅត្រីរត់ចេញ។
· ទឹកបាក់ទៅទាប ដីខ្ពស់កណ្តៀរពូន។
· ទឹកហូរមិនដែលហត់ ព្រះពុទ្ធមិនដែលខឹង។
· ទឹកហូរមិនដែលហត់ ប្រុសស្បថកុំឲ្យជឿ។
· ទឹកថ្លាលាងសក់ ទឹកល្អក់លាងជើង។
· ទុកចោលវាចាស់ ប្រើណាស់វាថ្មី។
· ទូកទៅ កំពុងនៅ។
· ទូកយើងវែង ទូកគេខ្លីតាមគេមេ្តចទាន់។
· ទូកដាច់យកទូកតាម។
· ទូកបែកជាទូកគត់ ទូកកំបុតជាទូកកង។
· ទាំងអ្នកមាននិងអ្នកក្រគឺជាកូនចៅនៃគំនិត។
· ទៅឥតគេរក មកឥតគេហៅ។
ធ
· ធ្ងន់នៅថ្ម ក្រនៅក្តី។
· ធ្វើមិនបាច់ភ្ជួរ រក្សាតែមួរ ស៊ីស្រូវមិនអស់។
· ធ្វើគុណបានទោស ដូចប្រោះខ្លាស្លាប់។
· ធ្វើបាបមិនធ្វើបុណ្យ លែងជាតិទៅនៅនរក។
· ធ្វើស្រែទាន់ក្តៅដី ចង់ស្រីទាន់ក្តៅចិត្ត។
· ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ។
· ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្ដាន។
· ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។
· ធ្វើចេះត្រូវគេប្រើ ធ្វើល្ងីល្ងើស្រណុកខ្លួន។
· ធ្វើការតិចចាយច្រើនចម្រើនក្រ។
· ធ្វើគុណ១០០ សំពៅទោស១ចូលទៅរលាយគុណអស់។
· ធុងទទេឮខ្លាំងណាស់។
· ធ្នូស្នាបង់បាញ់ ធម៌បង់ទន្ទេញ ស្រ្ដីបង់ភស្ដា របាំបង់លេងវង្វេងតម្រាចាត់ក្នុងមលាមន្ទិលសៅហ្មង។
· ធំតែខ្លួន ដូចឃ្លោក។
ន
· និយាយបាតដៃជាខ្នងដៃ។
· និយាយច្រើនគេមិនស្តាប់ អាប់ប្រាជ្ញា។
· និយាយបែកជាអូរ ហូរជាស្ទឹង។
· និយាយយប់ផ្ទប់ព្រៃ និយាយថៃ្ងព្រៃមានត្រចៀក។
· និរាសកុំមេ្ញញ ខឹងកុំទនេ្ទញ ស្អប់កុំព្យាបាទ។
· នឹងលេបវាស្លាក់ នឹងខ្ជាក់វាសែ្លង។
· នឹងឆីចង់ពិសា ខ្ជិលទំពាឲ្យម៉ដ្ឋហ្មង។
· នឿយណាយកុំដេក យកប្រពន្ធឲ្យមើលម្តាយកេ្មក ចូលដំណេកកុំនិយាយនឹងប្រពន្ធ។
· នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយជាមួយ។
· នៅពេលដែលបុគ្គលម្នាក់មានចរិតមិនច្បាស់លាស់ចំពោះអ្នក ត្រូវរកមិត្តផេ្សង។
ប
· បង់ព្រះទៅសំពះឯបាយាប។
· បង់បោយមិនមើលប្រាណ ដាំជើងក្រានមិនប្រមាណឆ្នាំង។
· បន់ព្រះ សំពះទេព្តារ។
· បណ្ឌិតមានការមិនរករឿងជាកម្លាំង។
· បញ្ញើទុក ស្មើបំណុល។
· ប្រពន្ធពីរ គោបី ដំរីមួយ នាំឲ្យព្រួយចិត្ត។
· ប្រហែសបាត់ ប្រយ័ត្នគង់។
· ប្រមាថម្តាយ រំលាយព្រះ។
· ប្រមាថព្រៀងលាន តែងមានក្តីទុក្ខ។
· ប្រមាថចាស់ អាយុខ្លី។
· ប្រមាត់ដី អួតចង់ឡើងទ្រើង។
· ប្រញាប់ពេកដេកផ្លួវ។
· ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឲ្យសែ្តង។
· បាតដៃជាខ្នងដៃ។
· បានតែបាប មិនឆ្អាបមាត់។
· បានពីកែ្អក ចែកទៅតាវ៉ៅ។
· បានមាស ក្រអីនឹងក្រដាស់ខ្ចប់។
· បាបកម្មកុំបីមាន សីលនិងទានឲ្យរិះគិត។
· បា្រក់ក៏បង់ ថង់ក៏ដាច់។
· ប្រាជ្ញាបុណ្យផងកើតដោយប្រតិបត្តិ។
· ប្រះដេកឆាប់លក់ ត្បិតឥតបើគិត។
· បុណ្យបាត់ដ្បិតបាប លាបបាត់ដ្បិតឃោរ។
· បុណ្យក៏ធ្វើ ឈើក៏កាប់។
· បុរសទុកដូចមាស ស្រីទុកដូចទង់ដែង។
· បួសដោយវត្ត ចិត្តដោយខ្លួន។
· បំណាច់នឹងបាប ឲ្យឆ្អាបមាត់។
· បើត្រាប់ឯតាំងយូ ក្រឯគ្រូពុំគួរត្រាប់។
· បើនឹងរស់ឲ្យគាប់ បើនឹងងាប់ឲ្យគួរ។
· បើមិនជួយចូកជួយចែវ កុំយកជើងរាទឹក។
· បើប្រឹងនឹងស្រួច បាច់អីសម្រួចដូចបន្លា។
· បើឆីកុំតាមឃ្លាន មើលប្រមាណគ្រប់គ្នីគ្នា។
· បើកាចៗឲ្យគេកោត បើឆោតៗឲ្យគេអាណិត។
· បើក្រទ្រព្យក៏ក្រចុះ កុំឲ្យតែទាល់គំនិត។
· បើខឹងឲ្យខំអត់ បើខ្សត់ឲ្យខំរក។
· បើត្រាប់សត្វក្ងោក កុំបីត្រាប់ពុតទន្សាយ។
· បើមិត្តមិនល្អ កុំយកជាមិត្ត។
· បើឮសូរផ្គរ កុំអាលចាក់ទឹកចោល។
· បើស្តីឲ្យពិនិត្យ ពាក្យណាពិតសឹងចរចា។
· បើកក្តោងទាន់ត្រូវខ្យល់។
ផ
· ផឹកស្រាក្លាសំដី។
· ផ្ទុករទេះតាមចំណុះ។
· ផែ្លឈើមិនដែលជ្រុះឆ្ងាយពីគល់។
· ផ្លស់យស ព្រោះប្រមាថ។
· ផ្ទះធំស្រណុក ដ្បិតភរិយាជា។
· ផ្ទះបាក់បែក ឆាប់ទល់ទ្រ។
· ផោមក្នុងទឹកមេ្តចគង់ស្អុយ។
ព
· ពងមាន់កុំផ្ញើនឹងកែ្អក។
· ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា។
· ពាក្យអប្រិយចាញ់អាត្មា។
· ពាក្យច្រើនភូត ចាញ់អាត្មា។
· ពាក្យសែ្លងកុំស្អប់ ពាក្យគាប់ឲ្យយក។
· ពាក្យម្តាយ ទំនាយគ្រូ។
· ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក។
· ពូជទានៅតែទា ពូជមាន់នៅតែមាន់។
· ពូកែឯង ឲ្យក្រែងពូកែគេ។
· ពួនតែមុខ គូថនៅកណ្តាលវាល។
· ពេលវេលាជាវត្ថុមានតមៃ្លបំផុតសម្រាប់មនុស្សម្នាក់ៗ។
· ពេជ្រកើតពីថ្ម តែងទំពាស៊ីថ្មវិញ។
· ព្នៅនៅថ្នក់ ទម្ពក់នៅដៃ។
· ព្រះមិនសម ព្រហ្មមិនជួយ។
· ព្រះរាជាមាន ឥស្សរិយៈជាកម្លាំង។
ភ
· ភ័ព្វសំណាងផ្តល់ឲ្យតែមនុស្សណាដែលចេះ លួង លោមវាប៉ុណ្ណោះ។
· ភរិយាល្អក្ររកបាន បើជាមានទុកធ្វើគំរូ។
· ភាពក្រីក្រនិងការមានទ្រព្យសម្បត្តិគឺជាពន្លកនៃគំនិត។
· ភូតនៅហោរ ចោរនៅជាង។
· ភ្លើងឆេះមកពីសម្រាម។
ម
· មនុស្សពាលមានការរករឿងជាកម្លាំង។
· មនុស្សចេះគេថាកាច មនុស្សប្រាជ្ញគេថាព្រើល។
· មនុស្សកុំមើលងាយមនុស្ស។
· មនុស្សឆ្លាតគេថាឆោត មនុស្សប្រាជ្ញគេថាល្ងង់។
· មនុស្សកាចកុំប្រសព្វ កុំទៅគប់នឹងចោរក្មួញ។
· មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ។
· មនុស្សស្លាប់ ព្រោះវាចា។
· មនុស្សជាគេថាឆោត មនុស្សស្លូតគេថាល្ងង់។
· មនុស្សនឹងបា្រក់ យក្សនឹងសាច់។
· មនុស្សជាតិទាំងអស់ដែលកើតឡើងតាមធម្មជាតិតែងតែប្រាថ្នាចង់ដឹង។
· មានល្អព្រោះរោម រូបឆោមល្អព្រោះតែង។
· មានផ្ទះឥតមនុស្សនៅ មានផ្លូវឥតមនុស្សដើរ។
· មានគំនិត ឥតកំណើត។
· មានដំបៅទើបរុយវារោម។
· មាត់តែប្រកែក អម្រែកតែទទួល។
យ
· យកពងមាន់ទៅផ្ញើនឹងក្អែក។
· យកសំផឹងធ្វើប្រពន្ធ យកប្រពន្ធធ្វើសំផឹង។
· យប់មើលនឹងដៃ ថ្ងៃមើលនឹងភ្នែក។
· យល់ទោសថាជាគុណ យល់ឯបុណ្យថាជាបាប។
· យើងធ្វើគេ គេធ្វើយើងវិញដូចគ្នា។
រ
· រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។
· រកស៊ីនិងក្តិត ដូចពឹងពាង។
· រកអុសប្រទះឈើងាប់។
· រស់ក៏គាប់ ងាប់ក៏គួរ។
· រស់នៅថាអាក្រក់ ស្លាប់បាត់មុខថាល្អ។
· រត់ឥតអំពើ ដើរអំណត់ចម្រើនជាង។
· រទេះបាក់មិនគិត ទៅគិតឯគោលួចដាំង។
· រទីសរទាស ដូចរាស្រ្តឥតសេ្តច។
· រលំមិនបាច់ច្រាន បានមិនបាច់ខំ។
· រហ័សតែពាក្យ ត្រគាកស្លាប់ស្តូក។
· រឿងដ៏កម្របំផុតដែលមនុស្សមិនដែលធ្វើ គឺត្រូវខំធ្វើតាមដែលអាចធ្វើទៅបាន។
· រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ។
· រោគរោមកាយា ថ្កើងឯគ្រូពេទ្យ។
ល
· លាក់តែមុខ គូទនៅកណ្តាលវាល។
· លិចសឹមលោត ដល់កំប៉ូតសឹមតោង។
· លិចកញ្ជង់ លង់កញ្ជើ។
· លូកប្រហុក លូកឲ្យកប់ក្លៀក។
· លួចគេវាគ្រាន់ ដល់ពេលគេទាន់វាក្រែល។
· លួចគេវាធ្លាប់ដៃ ដេកថៃ្ងវាធ្លាប់ភែ្នក។
· លឺផ្គរឲ្យមើលខ្យល់ ក្តីពុំយល់កុំអាលក្រោធ។
· លឿនលៃមិនទាន់។
· លេងក្មេងអាប់យស លេងពស់ៗខាំ។
· លេបទៅវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
· លោភពេក វាបែកពោះ។
វ
· វក់នឹងអាភៀន តែងញៀនជាប់។
· វេចសំពាយចាំព្រេងសំណាង អាងតែដុតធូប។
ស
· ស្រលាញ់កុំទៅញឹក បើរលឹកសឹមទៅម្ដងៗ។
· សង្ឃផ្គង់វិន័យ ស្រីផ្គង់មារយាទ។
· សត្វតុកកែស្លាប់ ដោយសារប្រើស។
· សង់ផ្ទះតាមចិត្តអ្នកនៅ។
· សប្បាយមានទុក្ខ ស្រណុកមានភ័យ។
· សប្បុរសជនចង់ដឹងពីសេចក្តីត្រូវការមិនមែនចង់ដឹងពីមូលហេតុទេ។
· សព្វថៃ្ងនេះប្រភពធនធានធំបំផុតតែមួយគត់គឺនៅចន្លោះត្រចៀកអ្នក។
· សរសើរតែមាត់ ចិត្តផ្ទន្ទា។
· សាងល្អបានល្អ។
· សាងបាបបានបាប សាងបុណ្យបានបុណ្យ។
· សាបមួយដៃ ប្រៃមួយចឹប។
· ស្លាប់ដូចពស់ រស់ដូចកង្កែប។
· ស្ថិតសេ្ថរឥតអំពើ បើមិនធើ្វអំពើល្អ។
· សីលជាស្ពាន ទានជាស្បៀង។
· សូវទូលក្តីតបាវ កុំឲ្យទូលក្តីតកញ្ជើ។
· សេរីភាពគ្មានអ្វីក្រៅពីជួយឲ្យមនុស្សមានឱកាសល្អប្រសើរទេ។
· សំដីជាឯក លេខជាទោ អក្សរជាត្រី។
· ស៊ីនឹងអ្នកណា ត្រូវយកអាសាអ្នកនោះ។
· សែ្វងរករៀនច្បាប់ ពុំស្មើចិត្តជា។
ហ
· ហាឡើងវាស្លាក់ ខ្ជាក់ទៅវាសែ្លង។
· ហាហួសចង្កា ថាហួសសេចក្តី។
· ហ៊ានសែ្បកដាច ខ្លាចសែ្បកស្វិត។
ឡ
· ឡេះឡោះ ដូចទឹកកន្លះក្អម។
អ
· អន្ទង់វែងឆ្នាំងវែង។
· អ្នកខ្ពស់រស្សាទាប ដោយសុភាពធម៌បុរាណ។
· អ្នកចេះដប់ មិនស្មើអ្នកប្រសប់មួយ។
· អ្នកដំកុំផ្ញើដែក អ្នកប្រមឹកកុំផ្ញើស្រា។
· អាងតែមានអណ្តាត ចេះតែផ្ទាត់ទៅ។
· អាងតែអណ្តាតឥតឆ្អឹង ចេះតែគ្រលាស់ទៅ។
· អាគកណា ក៏ស៊ីស្រូវដែរ។
ឥ
· ឥតដំបៅហៅជម្ងឺ ដំបៅមិនឈឺយកឈើចាក់។
សុភាសិតទាំងនេះដកស្រងចេញពីៈ